Covid-19
ព្រឹទ្ធសភា នឹងបន្ដពិនិត្យ សេចក្តីព្រាងច្បាប់ ទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ-១៩ នៅថ្ងៃស្អែក
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ស្អែកព្រឹកនេះ ដើម្បីប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៤ ដោយមានរបៀបវារៈចំនួនមួយ គឺពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕