ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឆ្លើយតបសារព័ត៌មានបរទេសមួយចំនួនថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងធ្វើចប់ជាស្ថាពរ តាមការគ្រោងទុក ឬមុនការគ្រោងទុក ខណៈគម្រោងនេះ កំពុងដំណើរការសាងសង់ធម្មតា។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បន្ទាប់ពីមានសារព័ត៌មានបរទេសមួយចំនួន បានចេញផ្សាយខុសទាំងស្រុង ទៅលើគម្រោងព្រែកជីកហ្វូណនតេជោ។...
ភ្នំពេញ៖ ក្រសួងសាធារណៈការនិងដឹកជញ្ជួន នៅព្រលប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានច្រាលចោលនូវការចុះផ្សាយរបស់ សារព័ត៌មានបរទេសមួយចំនួន រួមមានកាសែតបាងកកប៉ុស្តិ៍ និងកាសែត រ៉យទ័រ បានចុះផ្សាយព័ត៌មានលើគេហទំព័រ និងគណនីហ្វេសប៊ុករបស់ខ្លួន ដោយបានលើកឡើងថា “គម្រោងព្រែកជីកហ្វូណនតេជោដ៏ល្បីរបស់កម្ពុជា កំពុងជួបប្រទះបញ្ហាពាក់ព័ន្ធនឹងការខ្វះខាតមូលនិធិក្នុងការ អនុវត្តគម្រោង”។ ពាក់ព័ន្ធនឹងការចេញផ្សាយព័ត៌មាននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមប្រកាសបដិសេធ ព័ត៌មានខាងលើ ដោយពិនិត្យឃើញថា...
ភ្នំពេញ៖កម្មករនិយោជិតនៅតាមបណ្តារោងចក្រ សហគ្រាសទូទាំងប្រទេស នៅព្រឹកថ្ងៃទី៥ ខែសីហានេះ បានជួបជុំគ្នាដើម្បីរៀបចំពិធីវាយជួង ទូងស្គរ វាយគង អបអរសាទរពីធីសម្ពោធការដ្ឋានព្រែកជីកហ្វូណនតេជោដោយម្នាក់ៗបង្ហាញពីមោទកភាពចំពោះជាតិមាតុភូមិ និងរាជរដ្ឋាភិបាលដែលបានកសាងគម្រោងព្រែកជីកដែលជាលក្ខណៈប្រវត្តិសាស្ត្រមួយនេះ។ ការអបអរសាទពិធីជាប្រវត្តិសាស្ត្រជាតិមួយនេះធ្វើឡើង ស្របពេលដែលប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី «បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅចំណុចព្រែកតាកែវ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាល នៅថ្ងៃទី១ ខែសីហានេះបានចេញសារាចរអនុញ្ញាតឲ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត ឈប់សម្រាកក្នុងឱកាសចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៥ សីហា ខាងមុខ។ រាជរដ្ឋាភិបាល បានប្រកាសថ្ងៃទី៥ សីហា ជាថ្ងៃអបអរសាទរផ្លូវការនៃការបើកការដ្ឋាន សាងសង់ព្រែកជីក ហ្វូណនតេជោ ដែលជាគម្រោងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ។...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់មន្រ្តីនៃក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវរៀបចំប្រារព្ធពិធីអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហាខាងមុខនេះឱ្យបានអធិកអធម។ ការណែនាំនេះធ្វើឡើង ក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ជើញ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី១០ កក្កដា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងាររៀបចំទីតាំង ត្រៀមប្រារព្ធពិធីបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ សីហា ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ គឺចំថ្ងៃខួបកំណើតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកផ្តួចផ្តើម និងបង្កលក្ខណៈឲ្យគម្រោងចេញជារូបរាង ។ នាឱកាសអញ្ជើញជាអធិបតីអបអរសាទ «ទិវាមច្ឆជាតិ ១ កក្កដា...
មេគង្គជាសសៃឈាមមួយដ៏សំខាន់សំរាប់តំបន់អាស៊ី ជាទន្លេមួយដែលវែងជាងគេបំផុត នៅអាស៊ីអាគ្នេយ៍ ៤ ៨០០គីឡូម៉ែត្រ ដោយមានប្រភពដើមហូរចេញពីតំបន់ខ្ពង់រាប Tibet រួចហូរកាត់ប្រទេសចិន ចូលមកមីយ៉ាន់ម៉ា ចូលមកប្រទេសថៃ ចាក់ចូលប្រទេសឡាវ ហូរចូលមកកម្ពុជា រួចបន្តហូរចុះទៅសមុទ្រចិនខាងត្បូង ដោយរត់ឆ្លងកាត់ដែនដីសណ្ដរទន្លេមេគង្គ ក្នុងទឹកដីរបស់វៀតណាម។ សាវតានៃទន្លេមេគង្គ ក្នុងអំណាចរបស់អាណានិគមបារាំង! ថ្ងៃ០៤ មិថុនា ១៩៤៩ ក្រោមអំណាចនៃក្រិត្យច្បាប់លេខ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅពេលកសាងព្រែកជីកហ្វូណនតេជោ រួចរាល់ហើយ នឹងផ្តល់ផលចំណេញយ៉ាងធំធេងសម្រាប់ វិស័យដឹកជញ្ជូនរបស់កម្ពុជា ដែលចំណេញដល់សេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះដែរ សម្តេចថា ក៏នឹងទាក់ទាញអ្នកវិនិយោគបរទេស បានច្រើនផងដែរ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅម៉ោងប្រមាណជា១១និង៣០នាទីព្រឹកថ្ងៃ១៦ ឧសភានេះ បាននិងកំពុងថ្លែងសារពិសេស ស្តីពី ព្រែកជីកហ្វូណនតេជោ ។ ដោយជាកិច្ចចាប់ផ្តើមសម្តេចថា មានពលរដ្ឋយ៉ាងផុសផុលបាននាំគ្នាធ្វើចលនាប្តូររូបប្រូហ្វាល់ហ្វេសប៊ុក និងតេឡេក្រាម ។ បន្តមកសម្តេចបានលើកពីបណ្តាញសារព័ត៌មានមួយចំនួនបំភ្លៃពីគម្រោងព្រែកជីកនេះ និងភាគីវៀតណាមនៅតែបន្តលើកឡើងពីកង្វល់របស់ខ្លួន។ ដោយសម្តេចអះអាងថា មិនបានបំពានទៅលើអ្វីនោះទេ៕