ព័ត៌មានជាតិ
រៀបចំពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី ត្រៀមសម្ពោធបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណន-តេជោ»
ភ្នំពេញ៖ ក្រុមមន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃ១០ មិថុនា បានរៀបចំពិធីក្រុងពាលី សែនព្រេន សុំម្ចាស់ទឹកម្ចាស់ដី រុះរើ កាយគាស់ រៀបចំកន្លែងត្រៀមសម្ពោធបើកការដ្ឋានផ្លូវនាវាចរ «ព្រែកជីកហ្វូណន-តេជោ» ដែលគ្រោងធ្វើនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ កាលពីសប្តាហ៍មុន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីការបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណន-តេជោដែលឆ្លងកាត់ខេត្ត៤...