ព័ត៌មានជាតិ
សាហាវហួស ! ឪពុកចិត្តព្រៃផ្សៃ សម្លាប់កូនប្រុសបង្កេីតអាយុ ២ខួប ដោយចាប់ជេីងបោកនឹងជញ្ជាំងថ្ម
ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងខណ្ឌបឹងកេងកង ឃាត់ខ្លួនឪពុកបង្កើត សម្លាប់កូនប្រុសខ្លួនឯង ទើបអាយុ ២ខួប ដោយចាប់ជើងបោក និងជញ្ជាំងថ្ម ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ កើតឡើងនៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅបន្ទប់ជួល ផ្លូវលេខ៣១០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។