ព័ត៌មានអន្តរជាតិ
យោធាចាប់ផ្តើម បង្កើនចំនួនក្បែរព្រំដែនចិន និងឥណ្ឌាបារម្ភថា នឹងអាចផ្ទុះជម្លោះម្តងទៀត
បរទេស៖ យោងតាមការចេញផ្សាយរបស់ The Telegraph នៅថ្ងៃពុធនេះបានឲ្យដឹងថា ទាំងឥណ្ឌានិងចិន ត្រូវបានគេដឹងថា បានបង្កើនកងកម្លាំងយោធារបស់ខ្លួន នៅក្បែរព្រំដែនជម្លោះកាលពីលើកមុន និងតាមព្រំដែនផ្សេងទៀតផងដែរ ដែលវាត្រូវបានក្លាយទៅជាក្តីបារម្ភយ៉ាងខ្លាំង នៃប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំងពីរនេះ។ ឥណ្ឌាគិតមកដល់ពេលនេះ ចាប់តាំងតែពីពេលមានជម្លោះចុងក្រោយ ជាមួយនឹងចិនមកយោធាប្រមាណជា ៦០ ០០០នាក់ហើយត្រូវបានដាក់ពង្រាយ ព្រមទាំងកាំភ្លើងធំជាច្រើនគ្រឿងផងដែរខណៈដែលនៅភាគីចិនវិញ បានចាប់ផ្តើមធ្វើសមយុទ្ធគ្រាប់ពិត ជាច្រើនដងដែលវាបានរំលោភទៅ នឹងកិច្ចព្រមព្រៀងឆ្នាំ១៩៩៦ មិនអនុញ្ញាតិឲ្យមានការប្រើប្រាស់...