ព័ត៌មានអន្តរជាតិ
អាមេរិក បើកការវាយប្រហារផ្លូវអាកាស លើទីតាំងកងជីវពលគាំទ្រដោយអ៊ីរ៉ង់ នៅព្រំដែនស៊ីរី -អ៊ីរ៉ាក់
វ៉ាស៊ីនតោន៖ មន្ទីរប៉ង់តាហ្គោនបានឲ្យដឹងថា យោធាសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារតាម អាកាសប្រឆាំងលើទីតាំងនានា ដែលប្រើប្រាស់ដោយក្រុមជីវពលគាំទ្រ ដោយអ៊ីរ៉ង់នៅក្នុងតំបន់ព្រំដែន អ៊ីរ៉ាក់ – ស៊ីរី។ មន្ទីរប៉ង់តាហ្គោន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកវាយប្រហារទីតាំងស្តុកអាវុធ ប្រតិបត្តិការ និងគោលដៅនៅទីតាំងពីរក្នុងប្រទេសស៊ីរី និងទីតាំងមួយនៅអ៊ីរ៉ាក់ដែល ទីតាំងទាំងពីរស្ថិតនៅជិតព្រំដែន រវាងប្រទេសទាំងពីរ។ គោលដៅទាំងនោះត្រូវបានជ្រើសរើស ពីព្រោះទីតាំងទាំងនេះត្រូវបានប្រើប្រាស់ ដោយកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ដែលបានចូលរួមនៅក្នុងការវាយប្រហារ...