ព័ត៌មានអន្តរជាតិ
កងកម្លាំងអាកាសឥណ្ឌា នឹងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅតាមព្រំដែនឥណ្ឌា-ប៉ាគីស្ថាន
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដកស្រង់ប្រភពផ្លូវការថា កងកម្លាំងអាកាសឥណ្ឌា (IAF) នឹងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែកក្កដា នៅតាមព្រំដែនឥណ្ឌា-ប៉ាគីស្ថាន។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២កក្កដា។ យោងតាមសារព័ត៌មាន India Today បានឱ្យដឹងថា សមយុទ្ធនេះនឹងបំពាក់នូវកងយន្តហោះចម្បាំងសំខាន់ៗ ជាមួយនឹងយន្តហោះចម្បាំងជួរមុខ រួមមាន យន្តហោះចម្បាំង Sukhoi...