អត្ថបទ
ព្រះចៅអធិរាជជប៉ុន យាងទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីធ្វើឱ្យទំនាក់ទំនងប្រទេសកាន់តែស៊ីជម្រៅបន្ថែមទៀត
បរទេស៖ ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះចៅអធិរាជនី Masako បានយាងចាកចេញទៅកាន់ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃសៅរ៍ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូង ចាប់តាំងពីការឡើងសោយរាជ្យរបស់ព្រះចៅអធិរាជនៅឆ្នាំ ២០១៩។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការគង់នៅរបស់ព្រះចៅអធិរាជរហូតដល់ថ្ងៃសុក្រនៅក្នុងប្រទេសឥណ្ឌូនេស៊ី រួមមានការសោយអាហារថ្ងៃត្រង់ជាមួយប្រធានាធិបតីលោក Joko Widodo...