ព័ត៌មានជាតិ
ព្រះមហាក្សត្រ នឹងយាងសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានហាលខាងលិច ប្រាសាទអង្គរវត្ត
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ នឹងយាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងអញ្ជើញដង្ហែព្រះអង្គផងដែរ ។ សូមរំលឹកថា «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុលឡើងវិញ...