ព័ត៌មានអន្តរជាតិ
UN ថ្កោលទោសយ៉ាងខ្លាំង ទៅលើការវាយប្រហារដោ យបំផ្ទុះគ្រាប់បែក នៅឯព្រះវិហារអ៊ីស្លាមមួយ នៅអាហ្វហ្គានីស្ថាន
កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ថា បេសកកម្មជំនួយរបស់អង្គការ សហប្រជាជាតិ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហៅកាត់ថា (UNAMA) កាលពីថ្ងៃព្រហស្បតិ៍បានថ្កោលទោស លើការវាយប្រហារយ៉ាងធ្ងន់ធ្ងរ មកលើព្រះវិហារអ៊ីស្លាមមួយកន្លែង នៅក្នុងរដ្ឋធានីកាប៊ុល ។ UNAMA បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា “យើងមិនពេញចិត្តចំពោះការ វាយប្រហារកាលពីម្សិលមិញ នៅក្នុងវិហារអ៊ីស្លាមមួយក្នុងទីក្រុងកាប៊ុល ដែលជាការបំផ្ទុះចុងក្រោយបង្អស់ នៃការបំផ្ទុះដ៏គួរឱ្យព្រួយបារម្ភ...