ព័ត៌មានអន្តរជាតិ
ភាពតានតឹង កំពុងកើនឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ា រវាងយោធា និងប្រដាប់អាវុធជនជាតិភាគតិច
រ៉ង់ហ្គូន៖ ភាពតានតឹងបាននិងកំពុងកើនឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ា រវាងក្រុមជនជាតិភាគតិចប្រដាប់អាវុធ និងយោធាចាប់តាំងពីក្រុមនេះ បានកាន់កាប់អំណាច នៅក្នុងរដ្ឋប្រហារមួយកាលពីខែមុន ដែលបង្កឱ្យមានបាតុកម្ម ប្រឆាំងរដ្ឋប្រហារយ៉ាងខ្លាំង នៅទូទាំងប្រទេស។ ក្រុមជនជាតិភាគតិចទាំងនោះ បានប្រយុទ្ធជាមួយយោធាជាយូរមកហើយ ក្នុងការស្វែងរកស្វ័យភាព ក្នុងតំបន់នៅក្នុងប្រទេស ដែលមានព្រះពុទ្ធសាសនា ច្រើនតែមានពហុសាសនា។ ឥឡូវនេះក្រុមមួយចំនួន កំពុងផ្តល់ការការពារដល់ក្រុមបាតុករ ឬវាយប្រហារមូលដ្ឋានយោធា។ នៅពេលកម្លាំង គាំទ្រលទ្ធិប្រជាធិបតេយ្យ អំពាវនាវដល់ក្រុមទាំងនេះ...