ព័ត៌មានជាតិ
សមាគមភាពយន្តខ្មែរ មើលឃើញថា មានអាខោនហ្វេសប៊ុក មិនប្រក្រតីមួយចំនួន បង្កការញុះញង់ ឲ្យរើសអើង ភាពយន្តថៃ-ខ្មែរ
ភ្នំពេញ ៖ សមាគមផលិតភាពយន្តខ្មែរ បានមើលឃើញថា មានករណីហ្វេសប៊ុក មិនប្រក្រតីមួយចំនួនបាន និងកំពុងព្យាយាមបញ្ចេញមតិ យោបល់បែបឌឺដង ញុះញង់ឲ្យប្រជាពលរដ្ឋកម្ពុជា មានការរើសអើងភាពយន្តថៃ និងឌឺដងញុះញង់ឲ្យពលរដ្ឋថៃ រើសអើងភាពយន្តកម្ពុជា ។ សេចក្តីថ្លែងការណ៍ របស់សមាគមផលិតភាពយន្ត ខ្មែរនាថ្ងៃ៧ មីនានេះ បានឲ្យដឹងថា សកម្មភាពញុះញង់នេះ គឺជាបញ្ហាគួរឲ្យព្រួយបារម្ភ ដែលអាចបង្កជាការញុះញង់ ឲ្យមានការរើសអើងនិងដុត...