ព័ត៌មានជាតិ
អស្ចារ្យណាស់! ទឹកដីកំពង់ភ្លុក និងប្រាសាទមួយចំនួន ក្នុងខេត្តសៀមរាប ក្លាយជាទីតាំងថត ភាពយន្តហូលីវូដ
ភ្នំពេញ៖ ទឹកដីកំពង់ភ្លុក និងប្រាសាទមួយចំនួន ក្នុងខេត្តសៀមរាប បានក្លាយជាទីតាំងសម្រាប់ថតភាពយន្តខ្នាតវែង មានចំណងជើងថា The Creator របស់ Hollywood ដែលជាភាពយន្តល្បី និងបានចាក់បញ្ចាំងនៅរោងភាពយន្តនានាទូទាំងពិភពលោក។ នេះបើយោងតាមក្រសួងវប្បធម៍និងវិចិត្រសិល្បៈ។ ដោយមានការអនុញ្ញាតថតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងដោយមានការសម្របសម្រួលពីអជ្ញាធរពាក់ព័ន្ធ ភាពយន្តខ្នាតវែងមានចំណងជើងថា The Creator ដែលជាភាពយន្តបែបវិទ្យាសាស្ត្ររបស់អាម៉េរិក ផលិតនិងដឹកនាំដោយលោក Gareth Edwards...