ភ្នំពេញ ៖ ក្រោយមានការរិះគន់ ពីសំណាកក្រុមប្រឆាំង និងមនុស្សចំនួននោះ អំពីការបើកដេប៉ាតឺម៉ង់ភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបកស្រាយករណីនេះទៅក្រុមមនុស្សទាំងនោះ កុំយល់ច្រឡំទៀត ។ សម្តេចបកស្រាយថា ការបើកដេប៉ាតឺម៉ង់ ភាសាវៀតណាមនេះ គឺដូចទៅនឹងការបើកបង្រៀនភាសា ផ្សេងៗទៀតដូចជា ភាសាអង់គ្លេស...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានស្រាយបំភ្លឺថា ការបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងជួយដល់ការបង្កើតការងារ ធ្វើសម្រាប់ប្រជាជនកម្ពុជា រស់នៅតាមខេត្តជាប់ព្រំដែន តាមរយៈការបង្កើនទំហំពាណិជ្ជកម្មរវាង កម្ពុជា-វៀតណាម។ ការស្រាយបំភ្លឺរបស់ ក្រសួងអប់រំ បែបនេះក្រោយសាធារណជនមួយចំនួន បានលើកឡើងពីមតិពាក់ព័ន្ធនឹង ការបង្រៀនភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ នាថ្ងៃទី១៩ សីហា...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចារ បានឆ្លើយតបទៅនឹងមតិរិះគន់ ពីសំណាក់មហាជន លើការអនុញ្ញាតឲ្យមានការបើកដេប៉ាតឺម៉ងភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញថា ការបើកបង្រៀនេះ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នា រវាងកម្ពុជា-វៀតណាម លើផ្នែកអប់រំដែលមានកិច្ចព្រមព្រៀងតាំងពីឆ្នាំ២០០១មកម្ល៉េះ គ្មានអ្វីលើសនេះទេ ។ លោកក៏បានប្រៀបធៀបពីការអនុញ្ញាតឲ្យ បង្រៀនភាសាវៀតណាមនៅកម្ពុជា ទៅនឹងសហរដ្ឋអាមេរិកថា ប្រទេសមហាអំណាចមួយនេះ ក៏បានបើកការបង្រៀនភាសាខ្មែរដែរ។ កាលពីពេលថ្មីៗនេះ...
ភ្នំពេញ៖ “ការបើកដេប៉ាតឺម៉ង់ភាសាវៀតណាម នៅក្នុងសាកលវិទ្យាល័យភ្នំពេញ ជាសំណូមពរត្រូវការ សម្រាប់សិស្សនិស្សិតខ្មែរ-វៀតណាម និងជាការរួមចំណែករឹតចំណងមិត្តភាព សាមគ្គីភាពកម្ពុជា-វៀតណាមថែមទៀត” ។ នេះជាប្រសាសន៍របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក្នុងបណ្តាញតេឡេក្រាម នាថ្ងៃ១៦ សីហា ។ ការលើកឡើងរបស់លោក សុខ ឥសាននេះ បន្ទាប់ពីមានមតិជាច្រើន របស់ប្រជាពលរដ្ឋបានសម្តែង ការមិនពេញចិត្ត...
ភ្នំពេញ ៖ លោក ឥន សុផល អ្នកសិក្សាស្រាវជ្រាវ ប្រវត្តិសាស្ត្រខ្មែរ បានលើកបង្ហាញនូវទស្សនៈ ក៏ដូចជាការស្រាវជ្រាវ ចំនួន៧ចំនុច សម្រាប់ធ្វើការពិចារណាក្នុងការសិក្សា ភាសាខ្មែរនិងវៀតណាម ដែលជាប្រទេសភូមិផងជាប់របងជាមួយគ្នា។ ការលើកបង្ហាញនូវទស្សនៈពីសំណាក់ អ្នកស្រាវជ្រាវប្រវត្តិសាស្រ្តខ្មែររូបនេះ ធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយថា ក្រសួងអប់រំយុវជន និងកីឡា បានឯកភាពឱ្យបង្កើត ដេប៉ាតឺម៉ង់ភាសាវៀតណាម ឬថ្នាក់មូលដ្ឋានភាសាវៀណាម ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...