សេដ្ឋកិច្ច
អ្នកឧកញ៉ា គិត ម៉េង បង្ហាញទិចនិច “ត្រចៀក២ មាត់១”
ពាក្យចាស់មួយឃ្លាបានពោលថា៖ “យើងមានត្រចៀកពីរ និងមាត់មួយ ដើម្បីឲ្យយើងស្តាប់បានពីរដង ឲ្យច្រើនជាងការនិយាយ”។ ឧទាហរណ៍ពីនាយកប្រតិបត្តិដ៏ល្បីល្បាញលើពិភពលោកបានបង្ហាញថាពួកគេមានលក្ខណៈស្រដៀងគ្នានៃការធ្វើជា “អ្នកស្តាប់ដ៏ពូកែ” រួមជាមួយនឹងភាពដឹកនាំដែលមានចក្ខុវិស័យ។ សំណួរទូទៅ និងឃ្លាដែលនាយកប្រតិបត្តិដ៏ល្បីល្បាញលើពិភពលោកជាច្រើនសួរនោះគឺ “តើអ្នកយល់យ៉ាងណាដែរ? តើយើងកំពុងចង់បានអ្វី? តើយើងធ្វើបែបណាទើបទទួលបានលទ្ធផលល្អជាងនេះ? សូមជួយពន្យល់ខ្ញុំនូវអ្វីដែលអ្នកចង់បាន»។ ឃ្លាទាំងនេះដែលបំផុសដោយថ្នាក់ដឹកនាំរបស់អ្នកដែលសុំឱ្យអ្នកបកស្រាយ គឺដើម្បីឱ្យពួកគេ អាចស្ដាប់និងយល់កាន់តែច្រើនទៀត។ ក្នុងតួនាទីជាអ្នកដឹកនាំម្នាក់ ខ្ញុំធ្វើការសម្រេចចិត្តប្រកបដោយគុណតម្លៃសំខាន់ៗដែលអាចជះឥទ្ធិពលដល់ក្រុមហ៊ុនទាំងមូល។ ដូច្នេះ ការស្តាប់គឺជាជំនាញមិនអាចអត់បានរបស់យើងក្នុងការប្រមូលព័ត៌មានសំខាន់ៗ។ មុននឹងសម្រេចចិត្ត...