ព័ត៌មានអន្តរជាតិ
ចិន រិះគន់លោកខាងលិច ចំពោះការបង្កាច់បង្ខូចសេរីភាព សារព័ត៌មានហុងកុង
ប៉េកាំង៖ អ្នកនាំពាក្យរដ្ឋាភិបាលចិន បានរិះគន់អ្នកនយោបាយមួយចំនួនមកពីប្រទេសលោកខាងលិច ចំពោះការបង្កាច់បង្ខូចសេរីភាពសារព័ត៌មានរបស់ហុងកុង ដោយលើកឡើងថា វាគ្រាន់តែលាតត្រដាងការលាក់ពុតរបស់ពួកគេ និងស្តង់ដារទ្វេរដងប៉ុណ្ណោះ។ អ្នកនាំពាក្យការិយាល័យកិច្ចការហុងកុង និងម៉ាកាវ នៃក្រុមប្រឹក្សារដ្ឋបានលើកឡើងថា ការចាប់ខ្លួនមនុស្សដែលត្រូវបានសង្ស័យថា បានបោះពុម្ពផ្សាយព័ត៌មានបំភ្លៃ និងការបង្កកទ្រព្យសម្បត្តិ ដែលពាក់ព័ន្ធដោយការអនុវត្តច្បាប់ហុងកុង គឺជាការចាំបាច់ដើម្បីរក្សាច្បាប់ និងសណ្តាប់ធ្នាប់ និងការពារសន្តិភាព។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិត្រូវបានការពារដោយច្បាប់ ដោយបន្ថែមថា ម្យ៉ាងវិញទៀតប្រជាពលរដ្ឋគួរតែគោរពតាមច្បាប់នៅពេលអនុវត្តសេរីភាពទាំងនេះ។...