ព័ត៌មានអន្តរជាតិ
អាជ្ញាធរទីក្រុង ហូជីមិញ អនុញ្ញាតឱ្យភោជនីយដ្ឋាន អាចលក់គ្រឿងស្រវឹងបានហើយ
បរទេស៖ អាជ្ញាធរគ្រប់គ្រងសុវត្ថិភាពចំណីអាហាររបស់ទីក្រុងហូជីមិញ ប្រទេសវៀតណាម បានលុបចោលនូវផ្នែកនៃសំណើដែលលក្ខខណ្ឌសម្រាប់ភោជនីយដ្ឋាន ដើម្បីបន្តការទទួលទានអាហារនៅនឹងកន្លែងគឺជាមួយនឹងគ្រឿងស្រវឹងបាន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រី Pham Khanh Phong Lan ប្រធានអាជ្ញាធរគ្រប់គ្រងសុវត្ថិភាពចំណីអាហារទីក្រុងហូជីមិញបាននិយាយកាលពីថ្ងៃពុធថា «ការលុបចោលលក្ខណៈវិនិច្ឆ័យនៃការគ្មានជាតិអាល់កុល និងស្រាបៀរ នៅទីតាំងម្ហូបអាហារ និងភេសជ្ជៈដែលផ្តល់សេវានៅនឹងកន្លែង...