ព័ត៌មានអន្តរជាតិ
ភ្នាក់ងារសុខាភិបាលអាមេរិក ត្រូវបានរិះគន់ សម្រាប់ការបរាជ័យ ក្នុងការប្រាស្រ័យទាក់ទង ក្នុងពេលមានជំងឺរាតត្បាត
វ៉ាស៊ីនតោន៖ គេហទំព័ត Vox ដែលជាគេហទំព័រព័ត៌មាន និងមតិរបស់អាមេរិក បានបោះពុម្ពអត្ថបទមួយ រិះគន់ទីភ្នាក់ងារសុខភិបាលសហរដ្ឋអាមេរិក និងមន្ត្រីរបស់ពួកគេ ចំពោះការបរាជ័យក្នុងការប្រាស្រ័យទាក់ទង ប្រកបដោយប្រសិទ្ធភាព ជាមួយសាធារណជនជុំវិញជំងឺរាតត្បាតកូវីដ-១៩ គ្រប់មធ្យោបាយ តាមរយៈដំណើរការដ៏ក្ដៅគគុករបស់ខ្លួន។ គេហទំព័របានឲ្យដឹងថា “ប្រតិកម្មយ៉ាងខ្លាំងក្លា ចំពោះការសម្រេចចិត្តនាពេលថ្មីៗនេះរបស់ CDC (មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក) ក្នុងការកាត់បន្ថយរយៈពេលដាក់ឱ្យនៅដាច់ដោយឡែក ដែលត្រូវបានណែនាំ សម្រាប់អ្នកដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩...