ព័ត៌មានជាតិ
សម្តេចធិបតី៖ មានអ្នកខ្លះគេថាឲ្យខ្ញុំ ទំនេរដើរទៅលើភ្នំខ្នងផ្សារ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា មានអ្នកគេថាឲ្យសម្តេចថា ជានាយករដ្ឋមន្រ្តីមានទំនេរ បាននាំគ្នាដើរលេងទៅខ្នងភ្នំផ្សារ ស្ថិតនៅខេត្តកំពង់ស្ពឺ ប៉ុន្តែសម្តេចតបទៅវិញថា ការដើរលើភ្នំផ្សារនេះ ដើម្បីពិនិត្យពីសក្ដានុពលជាក់ស្ដែង នៃវិស័យទេសចរណ៍កម្ពុជាទេ ។ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៅសកលវិទ្យាល័យវ៉ាន់ដា នៅព្រឹកថ្ងៃ១១ មីនានេះ សម្ដេចធិបតីបានមានប្រសាសន៍ថា មូលហេតុដែលសម្តេចឡើងទៅភ្នំខ្នងផ្សារ ដើម្បីពិនិត្យពីសក្ដានុពលជាក់ស្ដែង នៃវិស័យទេសចរណ៍កម្ពុជា...