ភ្នំពេញ៖ ភ្នំជីសូរ គឺជារមណីយដ្ឋាន ដែលមានវ័យចំណាស់ មួយ ស្ថិតនៅភូមិស្លា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ បើតាមទិដ្ឋភាពជាក់ស្ដែង នាពេលបច្ចុប្បន្ន តំបន់ទេសចរណ៍ មួយនេះ ហាក់បីដូចជា មិនសូវមានការចាប់អារម្មណ៍ ពីសំណាក់អ្នកទេសចរណ៍ជាតិ-អន្តរជាតិ ស្ទើរតែសោះ ខណៈសក្ដានុពលនៃតំបន់នេះ មានភាពអំណោយផលជាច្រើន។ បើឈរលើទិដ្ឋភាពជាក់ស្ដែង ត្រូវបានមជ្ឈដ្ឋានទូទៅ លើកឡើងជាសំនួរថា...
ភ្នំជីសូរ ស្ថិតនៅភូមិស្លា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ បើគេធ្វើដំណើរតាមរថយន្ត ពីភ្នំពេញទៅច្រកភ្នំឌិន (ច្រកព្រំដែន អន្ដរជាតិកម្ពុជានិងវៀតណាម) តាមផ្លូវជាតិលេខ២ គេត្រូវឆ្លងកាត់តាមក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង ស្រុកបាទីនិងប្រាសាទនាងខ្មៅ មានចំងាយ៦២ គីឡូម៉ែត្រ ដោយប្រើរយៈពេលប្រហែលមួយម៉ោង រួចបត់ឆ្វេងចូលតាមផ្លូវកៅស៊ូ ដ៏ស្អាតរលោងមួយ មានចំងាយ៥ គីឡូម៉ែត្រ ពីផ្លូវជាតិ ទើបបានមកដល់ទីតាំងភ្នំជីសូរ...