បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាដោយសារតែការប្រកាសអាសន្នមួយ ត្រូវបានប្រកាសនៅក្នុងខេត្ត British Columbia របស់ប្រទេសកាណាដាកាលពីថ្ងៃសៅរ៍ បានបណ្តាលឲ្យមានមនុស្សរាប់ពាន់នាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីភ្លើងឆេះព្រៃដ៏លឿនដែលបានកើនឡើង ជិតទ្វេដងត្រឹមពេលមួយយប់។ ភ្លើងឆេះព្រៃ Bald Range កំពុងស្ថិតក្នុងលំបាកក្នុងការគ្រប់គ្រង ដែលជំរុញឱ្យមានការបញ្ជាជម្លៀសពលរដ្ឋទាំងនៅ Summerland, Peachland និងសហគមន៍ផ្សេងទៀតនៅភាគខាងលិចនៃបឹង Okanagan នៅភាគខាងត្បូងរដ្ឋ British...
បរទេស៖ ភ្លើងឆេះព្រៃដែលកំពុងឆេះនៅក្នុង និងជុំវិញទីក្រុង Los Angeles សហរដ្ឋអាមេរិក បានឆេះផ្ទះរបស់តារាល្បីៗជាច្រើន និងបានបង្ខំឱ្យតារាល្បីទាំងនោះរួមទាំង Mark Hamill, Mandy Moore និង James Woods ឱ្យជម្លៀសចេញផងដែរ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា...
អាតែន៖ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ផ្សែងយ៉ាងក្រាស់បានគ្របដណ្តប់ ផ្នែកដ៏ធំនៃទីក្រុងអាតែនកាលពីថ្ងៃអាទិត្យ ខណៈភ្លើងឆេះព្រៃដ៏ធំចំនួន២ បានឆាបឆេះឡើងនៅជិត រដ្ឋធានីរបស់ប្រទេសក្រិច ដោយបង្ខំឱ្យមានការជម្លៀស សហគមន៍ចំនួន២ចេញ ។ ប៉ុន្តែមិនទាន់មានអ្នករងរបួសណាម្នាក់ ត្រូវបានរាយការណ៍ឲ្យដឹងនៅឡើយទេ ។ នៅទីក្រុង Varnavas ដែលមានទីតាំងនៅភាគឦសាននៃតំបន់ Attica នៅជិត Marathon ដែលជាទីកន្លែងកំណើត នៃការប្រណាំងកីឡាម៉ារ៉ាតុង អ្នកពន្លត់អគ្គីភ័យចំនួន១៦៥នាក់...
សាន់ហ្វ្រាន់ស៊ីស្កូ៖ ភ្លើងឆេះព្រៃ បានបន្តឆេះរាលដាល់ទៅដល់ តំបន់ភាគខាងជើងនៃរដ្ឋកាលីហ្វ័រនីញ៉ា នៅតែស្ថិតក្នុងកម្រិតត្រឹមតែ ៥ភាគរយប៉ុណ្ណោះ គិតត្រឹមរសៀលថ្ងៃពុធ ។ ទីតាំងនៃភ្លើងឆេះ គឺស្ថិតនៅចម្ងាយប្រហែល ១០០ម៉ាយ ភាគពាយព្យនៃទីក្រុង Sacramento រដ្ឋធានីនៃរដ្ឋកាលីហ្វ័រនីញ៉ា ភាគខាងលិចរបស់សហរដ្ឋអាមេរិក បានកើតឡើងកាលពីថ្ងៃចន្ទ ហើយស្ថិតក្នុងចំណោមភ្លើងឆេះព្រៃ ជាងរាប់សិបហិកតាដែលបាន ឆាបឆេះទូរទាំងរដ្ឋនេះ ។ យោងតាមនាយកដ្ឋានព្រៃឈើ និងការការពារភ្លើងរដ្ឋកាលីហ្វ័រនីញ៉ា...
រ៉ូម ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ សមាគមកសិកម្មសំខាន់របស់ប្រទេសអ៊ីតាលី ឈ្មោះថា Coldiretti បានឲ្យដឹងថា ភ្លើងឆេះព្រៃបានឆាបឆេះលើផ្ទៃដីជាង៦០០គីឡូម៉ែត្រការ៉េ ស្មើនឹងប្រមាណ៦០.០០០ហិកតា នៅក្នុងប្រទេសអ៊ីតាលី ដែលតួលេខនេះលើសពីឆ្នាំ២០២២ ។ សមាគមខាងលើបានឲ្យដឹងថា រដូវក្តៅរាំងស្ងួត និងក្តៅខុសពីធម្មតាចំនួន២លើក នាពេលកន្លងមក បានធ្វើឱ្យកម្រិតទឹកនៅក្នុងទន្លេ...
អាតែន៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ថា ទីភ្នាក់ងារព័ត៌មានជាតិក្រិក AMNA បានរាយការណ៍មកថា ភ្លើងឆេះព្រៃនៅតំបន់ Viotia នៃប្រទេសក្រិច ស្ថិតនៅចម្ងាយប្រហែល១០០គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុង អាតែន កាលពីថ្ងៃពុធម្សិលមិញនេះបានបង្កការខូចខាតដល់តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ។វត្តមួយដែលមានឈ្មោះថា Hosios Loukas ដែលមានតាំងពីសតវត្សទី១០ត្រូវបានចុះបញ្ជីក្នុងចំណោមវិមានដ៏សំខាន់បំផុតរបស់ប្រទេសនៃស្ថាបត្យកម្មសម័យ Byzantine...
KELOWNA ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ថា ក្រុមមន្ត្រីបានឲ្យដឹង កាលពីថ្ងៃអាទិត្យថា ភ្លើងឆេះព្រៃ បានឆាបឆេះ “យ៉ាងខ្លាំង” ដែលកំពុងរំកិលខ្លួនយ៉ាងលឿន ចំនួន២កន្លែងបានរួមបញ្ចូលគ្នា ពេញមួយយប់នៅភាគខាងលិច នៃប្រទេសកាណាដា ដោយបានគំរាមកំហែងដល់ខ្នង ផ្ទះរាប់រយខ្នងបន្ថែមទៀត និងបង្ខំឱ្យមានការជម្លៀស ចេញជាបន្តបន្ទាប់ នៅក្នុងផ្នែកជាច្រើននៃខេត្ត British...
ស៊ីដនី៖ ក្រុមអ្នកស្រាវជ្រាវអូស្ត្រាលីបានព្រមានថា ការកើនឡើងនៃភ្លើងឆេះព្រៃខ្លាំងនៅជុំវិញពិភពលោក ដែលជំរុញដោយការប្រែប្រួលអាកាសធាតុ អាចធ្វើឲ្យការផ្លាស់ប្តូរអាកាសធាតុកាន់តែធ្ងន់ធ្ងរ និងបង្កហានិភ័យដល់សុខភាពនៃប្រព័ន្ធអេកូឡូស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីសិក្សាវិទ្យាសាស្រ្តចុងក្រោយបំផុត អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ New South Wales និងសាកលវិទ្យាល័យ Tasmania បានពិនិត្យឡើងវិញនូវផលប៉ះពាល់យ៉ាងសំខាន់នៃភ្លើងឆេះព្រៃ ដែលមិនធ្លាប់មានពីមុនមករបស់ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០១៩-២០២០ ហើយបានអំពាវនាវឱ្យមានការគិតឡើងវិញអំពីភាពចម្រុះនៃ វិធីសាស្រ្តនៃការគ្រប់គ្រងភ្លើង។ ភ្លើងឆេះព្រៃក្នុងឆ្នាំ២០១៩-២០២០ នៅប្រទេសអូស្ត្រាលីបានបង្កើនតំបន់ដែលឆេះបាន ៨០០ ភាគរយបើប្រៀបធៀបនឹងតំបន់ជាមធ្យម...
តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ខ្លួននឹងបន្ថែមប្រាក់ចំនួន ២លានដុល្លារជាជំនួយមនុស្សធម៌ដល់កោះហាវ៉ៃ ដើម្បីជួយដល់ការខូចខាត ដែលបណ្តាលមកពីភ្លើងឆេះព្រៃនាពេលថ្មីៗនេះនៅលើកោះ Maui របស់រដ្ឋសហរដ្ឋអាមេរិក ខណៈដែលចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយបានកើនឡើងដល់ជាង ១០០នាក់។ ជំនួយដែលត្រូវបានផ្តល់ជូនតាមរយៈអង្គការនានា រួមទាំងកាកបាទក្រហមអាមេរិក គឺមានគោលបំណង សម្រាប់សុវត្ថិភាពកន្លែងជម្លៀស ការផ្តល់អាហារ និងជំនួយផ្លូវចិត្ត សម្រាប់អ្នកដែលរងផលប៉ះពាល់ដោយអគ្គីភ័យ ដែលបានផ្ទុះឡើងដំបូងកាលពីថ្ងៃទី០8 ខែសីហា ក្នុងចំណោមគោលបំណងផ្សេងទៀត។ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa...
សហរដ្ឋអាមេរិក៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន AFP បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ថា អាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ភ្លើងឆេះព្រៃដ៏គួរឱ្យរន្ធត់បំផុត ដែលបានឆាបឆេះទីក្រុងប្រវត្តិសាស្ត្រមួយនៅលើកោះហាវ៉ៃ ហើយនៅក្នុងប្រាសាទភ្លើងបានឆេះយ៉ាងសន្ធោសន្ធៅ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់៥៣នាក់ ដែលធ្វើឱ្យវាក្លាយជាគ្រោះមហន្តរាយ ដ៏សាហាវបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្ររដ្ឋរបស់សហរដ្ឋអាមេរិក ។ គេបានដឹងថា ភ្លើងឆេះព្រៃនៅឆ្នេរសមុទ្រភាគខាងលិច នៃកោះ Maui នៃរដ្ឋហាវ៉ៃ ដែលបង្កដោយខ្យល់បក់ខ្លាំងពីមកពីព្យុះសង្ឃរាកើតឡើងនៅក្បែរនោះ បានឆាបឆេះឡើងកាលពីថ្ងៃអង្គារ...