ព័ត៌មានជាតិ
ក្រសួងធនធានទឹក៖ ពលរដ្ឋត្រូវប្រើទឹកដោយសន្សំសំចៃ ទោះជាអាចមាន ភ្លៀងកក់ខែច្រើនក្តី (Video)
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសនៅតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក។ ការអំពាវនាវរបស់ក្រសួងនេះ ដោយសារក្រសួងបានព្យាករឃើញថា ក្នុងរដូវប្រាំង និងដើមរដូវវស្សា ឆ្នាំនេះ ទោះជាអាចនឹងមានភ្លៀងកក់ខែច្រើន តែបរិមាណទឹកភ្លៀងដែលធ្លាក់មក មិនទាន់សមល្មមក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ។ យោងតាមសេចក្តីជូនដំណឹង ស្តីពី ការព្យាករអាកាសធាតុលើកទី១ របស់ក្រសួងនាថ្ងៃ២២ កុម្ភៈ បានឲ្យដឹងថា...