ព័ត៌មានជាតិ
ខែមករា កម្ពុជា នាំចេញអង្ករជាង៣ម៉ឺនតោន ទទួលបានជិត៣០លានដុល្លារ
ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជា នាំចេញអង្ករចំនួន ៣៦,៩០០តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨.៨៣លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៣៤គោលដៅ។ យោងសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ថ្មីៗនេះ ថា ប្រទេសគោលដៅទាំងនោះ រួមមាន៖ តំបន់សហគមន៍អឺរ៉ុបចំនួន២០ ប្រទេសស្មើនឹង៤៨% នៃការនាំចេញសរុប...