ព័ត៌មានជាតិ
មជ្ឈមណ្ឌល ត្រួតពិនិត្យ លក្ខណៈបច្ចេកទេស យានយន្ត ទីតាំង ពោធិ៍សែនជ័យ-អូដឹម ដាក់ឲ្យដំណើរ ការសាកល្បង
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា មជ្ឈមណ្ឌលត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ទីតាំងពោធិ៍សែនជ័យ-អូដឹម ដាក់ឲ្យដំណើរការសាកល្បង ចាប់ពីពេលនេះតទៅ ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នាថ្ងៃទី២៤ មករា នេះ បញ្ជាក់ថា «បងប្អូនប្រជាពលរដ្ឋ អាចយកយាន យន្តមកធ្វើការ ត្រួតពិនិត្យលក្ខណៈបច្ចេកទេស...