បច្ចេកវិទ្យា
ពីពិធីប្រគល់វិញ្ញាបនបត្រ កម្មវិធីបណ្ដុះបណ្ដាល ស្ដីពី ការស្វែងរកទីផ្សារ តាមប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់សហគ្រាសកម្ពុជា
ភ្នំពេញ៖ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និងក្រុមហ៊ុន META បានសហការរៀបចំពិធីប្រគល់វិញ្ញាបនបត្រ កម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា” រដូវកាលទី១។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈ-កម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, លោកបណ្ឌិត ហេង ភក្ដី អ្នកគ្រប់គ្រងគោលនយោបាយសាធារណៈនៃក្រុមហ៊ុន META និងមានការចូលរួមពីសិក្ខាកាម គ្រូបណ្ដុះបណ្ដាល...