ព័ត៌មានជាតិ
រាជរដ្ឋាភិបាល កំពុងរៀបចំគម្រោងស្នើសុំភាគីចិន បង្កើតមជ្ឈមណ្ឌលសហគ្រិនភាពស្ត្រីមេគង្គ-ឡានឆាង
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងរៀបចំគម្រោងស្នើសុំពីមិត្តចិន ដើម្បីបង្កើតមជ្ឈមណ្ឌលសហគ្រិនភាពស្ត្រីមេគង្គ-ឡានឆាង ដើម្បីបន្តការគាំទ្រដល់ការ តភ្ជាប់បណ្តាញទំនាក់ទំនង, ការធ្វើអាជីវកម្ម និងការអភិវឌ្ឍសហគ្រិនភាពស្ត្រីក្នុងតំបន់។ នាឱកាសអញ្ជើញជាអធិបតីបើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នៅថ្ងៃ១ សីហា សម្ដេចធិបតីមានប្រសាសន៍ថា ដើម្បីដឹកនាំការអនុវត្តការផ្តល់សិទ្ធិអំណាចដល់ស្ត្រី រាជរដ្ឋាភិបាលបានដាក់ចេញផែនការ នារីរតនៈទី៦ , ផែនការយុទ្ធសាស្ត្រដើម្បីលើកកម្ពស់សមភាពយេនឌ័រ...