ព័ត៌មានអន្តរជាតិ
ឆ្នាំនេះ មន្រ្តីគណៈកម្មាធិការកណ្តាលបក្ស និងមេដឹកនាំអាជីវកម្ម របស់វៀតណាម បានរងទណ្ឌកម្មចំពោះការប្រព្រឹត្តខុស
បរទេស៖ គណៈកម្មាធិការអធិការកិច្ចរបស់មជ្ឈឹមបក្សវៀតណាម បានស្នើដាក់ទណ្ឌកម្មលើមន្រ្តីដែលគ្រប់គ្រងដោយមជ្ឈិមចំនួន ៧ នាក់ និងថ្នាក់ដឹកនាំផ្សេងទៀត រួមទាំងមន្រ្តីជាច្រើនទៀតនៃសហគ្រាសរដ្ឋ នៅឆមាសទីមួយនៃឆ្នាំនេះ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ព័ត៌មាននេះត្រូវបានបញ្ចេញនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ ដឹកនាំកណ្តាល ស្តីពីការប្រឆាំងអំពើពុករលួយ កាលពីថ្ងៃព្រហស្បតិ៍ ក្រោមការដឹកនាំរបស់អគ្គលេខាបក្សគឺលោក ង្វៀន ភូទ្រុង។...