ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ចាម គ្រោងរៀបចំឃ្លាំង ៣កន្លែង ធ្វើជាមណ្ឌលធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ១៩
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០២១នេះ បានដឹកនាំក្រុមការងារមន្ទីរស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យឃ្លាំងចំនួន៣ កន្លែងក្នុងស្រុក-ក្រុងចំនួន៣ ដើម្បីធ្វើមណ្ឌលចត្តាឡីស័ក និងមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ បន្ថែម ខណៈរកឃើញអ្នកវិជ្ជមានកូវីដ១៩ និងអ្នកពាក់ព័ន្ធជាបន្តបន្ទាប់ ។ ឃ្លាំងទាំង ៣កន្លែងដែលអាជ្ញាធរខេត្ត...