ព័ត៌មានអន្តរជាតិ
មន្ត្រីចារកម្មជាន់ខ្ពស់រុស្ស៊ី ពន្យល់មូលហេតុដែលធ្វើឲ្យ វិបត្តិនៅអ៊ុយក្រែន នឹងគ្មានច្រកផ្លូវចេញ
បរទេស៖ ប្រធានចារកម្មរបស់ប្រទេសរុស្សីលោក Sergey Naryshkin កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការបកស្រាយ និងពន្យល់ពីមូលហេតុសំខាន់ៗ ដែលនាំឲ្យរដ្ឋាភិបាលទីក្រុងគៀវមិនអាច ផ្សារភ្ជាប់ខ្លួនឯងទៅជាមួយនឹង កិច្ចចរចាដើម្បីសន្តិភាពណាមួយ បានជាមួយនឹងរដ្ឋាភិបាលទីក្រុងមូស្គុ ដោយសារតែក្នុងនោះមានការរារាំង ពីខាងក្រោយពីសំណាក់អាមេរិកនិ ងបណ្តាប្រទេសលោកខាងលិច ជាច្រើនផ្សេងទៀត។ លោក Naryshkin បានថ្លែងប្រាប់ទៅកាន់ បណ្តាញសារព័ត៌មានក្នុងស្រុកថា ក្រុមអ្នកដឹកនាំក្រៅប្រទេស ដែលស្ថិតពីក្រោយរបបដឹកនាំ របស់អ៊ុយក្រែនមិនព្រមអនុញ្ញាតិឲ្យ...