ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់នរគបាលជាតិ៖ ការបើកឱ្យបង់ប្រាក់ល្មើសច្បាប់ចរាចរណ៍ តាមរយៈធនាគារកាណាឌីយ៉ា ជួយលុបបំបាត់ការតថ្លៃ រវាងអ្នកល្មើស និងអ្នកផាកពិន័យ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់ថា ការសហការជាមួយធនាគារកាណាឌីយ៉ា ក្នុងការបង់ប្រាក់ផាកពិន័យបទល្មើសចរាចរណ៍ មិនត្រឹមតែផ្តល់ភាពងាយស្រួល និងកាន់តែរហ័សក្នុងការទូទាត់ ដល់ប្រជាពលរដ្ឋនោះទេ តែក៏អាចជួយលុបបំបាត់ការតថ្លៃគ្នា ដូចនៅតាមផ្សារ រវាងអ្នកល្មើស និងអ្នកផាពិន័យផងដែរ ។ ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ ធ្វើឡើងនាថ្ងៃទី៣១ សីហានេះ ក្នុងឱកាសថ្លែងសុន្ទរកថា...