ព័ត៌មានអន្តរជាតិ
មន្ត្រីទូតជាន់ខ្ពស់អឺរ៉ុប អះអាងថា ប្លុកអឺរ៉ុបកំពុងស្ថិតនៅក្នុងរបៀប នៃការធ្វើសង្គ្រាមជាបន្ទាន់មួយ
បរទេស៖ ប្រធានគោលនយោបាយ ការបរទេសសហភាពអឺរ៉ុបលោក Josep Borrell កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការអំពាវនាវឲ្យមាន ការផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែនបន្ថែមទៀត និងកាន់តែលឿនជាងនេះ ប្រសិនបើមិនចង់ឲ្យអ៊ុយក្រែនបរាជ័យ និងសង្គ្រាមនេះនឹងបញ្ចប់ ទៅក្នុងពេលឆាប់ៗនេះជាមិនខាន។ លោក Borrell បានបន្តទៀតថា៖ ពួកយើងបច្ចុប្បន្នកំពុងស្ថិតនៅ ក្នុងរបៀបនៃការធ្វើសង្គ្រាមជាបន្ទាន់មួយ។ ជម្លោះនេះនឹងអាចបញ្ចប់ ទៅក្នុងពេលឆាប់ៗនេះ ហើយអ៊ុយក្រែនគឺជាអ្នកបរាជ័យ ប្រសិនបើយើងទាំងអស់គ្នា មិនបានធ្វើការផ្គត់ផ្គង់អាវុធច្រើន...