Covid-19
មន្ត្រីរ៉ាប់រងផ្តល់សេវា សាធារណៈជូនពលរដ្ឋ ត្រូវកសាងទម្លាប់រស់នៅ និងបំរើការងារតាម គន្លងប្រក្រតីភាពថ្មី នៃកូវីដ-១៩
ភ្នំពេញ៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ បានណែនាំដល់មន្ត្រីរ៉ាប់រង ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ត្រូវកសាងទម្លាប់រស់នៅ និងបំរើការងារតាមគន្លងប្រក្រតីភាពថ្មី នៃកូវីដ-១៩ នាពេលបច្ចុប្បន្ន។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងមុខងារសាធារណៈ។ ក្នុងកិច្ចប្រជុំពិភាក្សាផែនការ សកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ថ្មីៗនេះ លោក ព្រុំ សុខា...