ព័ត៌មានអន្តរជាតិ
វិបត្តិមនុស្សធម៌នៅហ្គាហ្សា កាន់តែអាក្រក់ឡើង ខណៈជម្លោះកាន់តែតានតឹង
ហ្គហ្សា៖ មន្ត្រីហ្គាហ្សាបានឲ្យដឹងថា ស្ថានីយ៍ថាមពលតែមួយគត់របស់ហ្គាហ្សា បានឈប់ដំណើរការ បន្ទាប់ពីប្រេងឥន្ធនៈ ដែលត្រូវការសម្រាប់ផលិតអគ្គិសនីបានអស់ កាលពីថ្ងៃពុធ ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពមនុស្សធម៌នៅក្នុងរង្វង់នេះ ខណៈដែលជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន បានផ្ទុះឡើងកាន់តែខ្លាំង។អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមាននៅដើមសប្តាហ៍នេះថា “ស្ថានភាពមនុស្សធម៌នៅហ្គាហ្សា មានភាពធ្ងន់ធ្ងរខ្លាំង មុនពេលមានអរិភាពទាំងនេះ ឥឡូវនេះវានឹងកាន់តែយ៉ាប់យ៉ឺនជាលំដាប់” ។ ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើទីក្រុងអ៊ីស្រាអែល...