ព័ត៌មានជាតិ
មន្ដ្រីនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ១៥នាក់ ត្រូវបានផ្អាកការងារបណ្ដោះអាសន្ន
ភ្នំពេញ៖ មន្ដ្រីនគរបាលជាតិ នៃមន្ទីរប្រឆាំងគ្រឿងញៀន ចំនួន ១៥ នាក់ ត្រូវបានផ្អាកការងារបណ្ដោះអាសន្ន ដោយមូលហេតុ ល្មើសវិន័យកងកម្លាំងនគរបាលជាតិ។ តាមរយៈលិខិតបង្គាប់ការរបស់ នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ មន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា មន្ដ្រីនគរបាលជាតិ នៃមន្ទីរប្រឆាំងគ្រឿងញៀន ចំនួន ១៥ នាក់ ដែលត្រូវបានផ្អាកការងារបណ្ដោះអាសន្ន នោះ ត្រូវមកបង្ហាញមុខនៅការិយាល័យរដ្ឋបាល-សរុប រៀងរាល់ម៉ោងធ្វើការ...