ព័ត៌មានជាតិ
ប្រធានមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ត្រូវបានដកចេញពីតំណែង ដោយសារភាព មិនប្រក្រតី លើការគ្រប់គ្រង (Video)
បន្ទាយមានជ័យ ៖ ក្រោយផ្ទុះរឿងអាស្រូវខ្វះទំនួលខុសត្រូវ ក្នុងការគ្រប់គ្រងអង្គភាពរបស់ខ្លួន កាលពីថ្មីៗនេះ លោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរីត្រូវបានក្រុមប្រឹក្សាវិន័យសម្រេច ដកចេញពីតំណែង ដោយតែងតាំងលោកវេជ្ជបណ្ឌិត ទុ បារាំង អតីតអនុប្រធានឡើងជំនួសវិញ។ នេះបើតាម លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យប្រាប់នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។...