ភ្នំពេញ ៖ ថ្មីនេះៗ ការសាងសង់មន្ទីរពេទ្យខេត្តសៀមរាប ដែលស្ថិតក្រោមហិរញ្ញប្បទានឥតសំណង «គម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប» ត្រូវបានបើកដំណើរការជាផ្លូវការហើយ ក្រោមវត្តមាន លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងលោកស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យ (JICA) ប្រចាំនៅកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ JICA នាថ្ងៃទី៧ ធ្នូ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២៧ មីនានេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយបញ្ជាក់ថា កាលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៦:៣០នាទីរសៀល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានអ្នកជំងឺជាស្ត្រីម្នាក់ អាយុ ៤៣ឆ្នាំ បានស្លាប់បាត់បង់ជីវិត ដោយសារស្ហុកភ្លាមៗបណ្តាលមកពី ការហូរឈាមក្រពះខ្លាំងផង និងហូរឈាមរដូវច្រើនពេកផង មិនមែនដោយសារជំងឺកូវីដ-១៩ នោះឡើយ ។
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែ មីនានេះ មានអ្នកជំងឺ ម្នាក់ទៀតហើយជាជនជាតិខ្មែរ ភេទស្រី អាយុ៤៣ឆ្នាំ បានស្លាប់ ដោយសារជំងឺកូវីដ១៩ (COVID-19) នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់តាមរយៈគេហទំព័រហ្វេសប៊ុកថា អ្នកជំងឺដែលស្លាប់ខាងលើ មានជំងឺឈាមក្នុងក្រពះធ្ងន់ធ្ងរ, ធ្លាក់ឈាមច្រើន ហើយចុងក្រោយជំងឺកូវីដ១៩ ៕