ព័ត៌មានជាតិ
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បញ្ចុះតម្លៃរហូតដល់៥០% សម្រាប់អ្នកមកពិនិត្យសុខភាព ចាប់ពីថ្ងៃ១០ តុលា ដល់ថ្ងៃ១០ វិច្ឆិកា
ភ្នំពេញ ៖ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ(Royal Phnom Penh Hospital)គឺជាមន្ទីរពេទ្យទំនើបឈានមុខមួយ នៅកម្ពុជា ខណៈក្នុងឱកាសគ្រប់ខួប៩ឆ្នាំ ខាងមន្ទីរពេទ្យបានប្រកាសបញ្ចុះតម្លៃរហូតដល់៥០% សម្រាប់អ្នកមកពិនិត្យសុខភាពនៅមន្ទីរពេទ្យផ្ទាល់។ កម្មវិធីពិនិត្យសុខភាពនេះចាប់ផ្តើមពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញមានវេជ្ជបណ្ឌិតជំនាញជាច្រើន ដែលបានណែនាំឲ្យពលរដ្ឋខ្មែរ ទៅពិនិត្យសុខភាពបានទៀងទាត់ ដើម្បីការពារកុំឲ្យកើតជំងឺរហូតដល់ធ្លាក់ខ្លួនធ្ងន់ធ្ងរ ទើបស្វែងរកពេទ្យ...