ព័ត៌មានជាតិ
មន្ត្រី នៃមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ដែលកំពុងធ្វើចត្តាឡីស័ក បានទទួលអំណោយ រដ្ឋបាលខេត្ត
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានបន្តនាំអំណោយរដ្ឋបាលខេត្ត ផ្ដល់ជូនមន្ត្រីនៃមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ដែលកំពុងធ្វើចត្តាឡីស័ក។ មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា រហូតមកដល់ពេលនេះ ខេត្តកំពង់ចាម មានមន្ទីរចំនួន៤ ដែលមន្ត្រីនៃអង្គភាពនោះ ជាប់ពាក់ព័ន្ធ នឹងអ្នកវិជ្ជមានកូវីដ១៩ ហើយត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក នៅក្នុងអង្គភាពតែម្ដង...