ព័ត៌មានជាតិ
មន្ទីរសុខាភិបាលខេត្តស្វាយរៀង បំភ្លឺជុំវិញរឿងក្មេងស្រីម្នាក់ឪម៉ាល់ទិច ខណៈមកព្យាបាលនៅមន្ទីរពេទ្យខេត្ត ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានស្លាប់តាមផ្លូវ
ស្វាយរៀង៖ យោងតាមរបាយការណ៍ របស់មន្ទីរពេទ្យខេត្តស្វាយរៀង មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានបំភ្លឺជុំវិញរឿងក្មេងស្រីម្នាក់ឪម៉ាល់ទិច ខណៈមកព្យាបាលនៅមន្ទីរពេទ្យខេត្ត ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានស្លាប់តាមផ្លូវ។ តាមរបាយការណ៍របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀងសូមបំភ្លឺ ជូនសាធារណៈជន និងក្រុមគ្រួសារនៃសពថា ចំពោះករណីមរណៈភាពកុមារីឈ្មោះ ភឿន ចាន់ថា ភេទស្រី អាយុ៧ឆ្នាំ អាស័យដ្ឋានភូមិមេលោង...