ព័ត៌មានអន្តរជាតិ
ឥណ្ឌា កំពុងស្វែងរកការកាត់បន្ថយ វត្ដមានមន្រ្តីការទូតកាណាដា ដោយសារការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ខ្លួន
ញូវដេលី៖ អ្នកនាំពាក្យក្រសួងកិច្ចការបរទេសរបស់ប្រទេសឥណ្ឌា លោក Arindam Bagchi បានឲ្យដឹងថា ប្រទេសឥណ្ឌា កំពុងស្វែងរកការកាត់បន្ថយវត្តមានមន្ត្រីការទូតកាណាដា នៅក្នុងប្រទេសនេះ ដោយសារតែការជ្រៀតជ្រែក របស់ពួកគេនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសឥណ្ឌា។ លោក Bagchi បានឲ្យដឹងថា ទីក្រុងញូវដែលីកំពុងពិភាក្សាបញ្ហានេះជាមួយអាជ្ញាធរកាណាដា ដើម្បីសម្រេចបាននូវសមភាពក្នុងវត្តមានការទូតរៀងៗខ្លួនរបស់ប្រទេសទាំងពីរ ខណៈដែលវត្តមានការទូតរបស់កាណាដា មានកម្រិតខ្ពស់ជាងវត្តមានមន្ត្រីការទូតឥណ្ឌានៅទីក្រុងអូតាវ៉ា។ លោកបានលើកឡើងថា “នៅលើការពិភាក្សាអំពីសមភាព ដោយឃើញវត្តមានអ្នកការទូតខ្ពស់ជាងច្រើន ឬវត្តមានការទូតនៅទីនេះ...