ព័ត៌មានជាតិ
លោក កែវ រតនៈ ណែនាំមន្រ្តីក្រសួងរ៉ែ ឱ្យប្រឹងប្រែងធ្វើការ ដុសខាត់សមត្ថភាព បណ្តុះឆន្ទៈការងារ និងចូលរួមការងារសង្គម
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល សំណូមពរឱ្យមន្រ្តីគ្រប់ជាន់ថ្នាក់ប្រឹងប្រែងធ្វើការទាំងអស់គ្នា ដុសខាត់សមត្ថភាពខ្លួន បណ្តុះឆន្ទៈការងារ និងចូលរួមការងារសង្គម ដែលទាំងនេះសុទ្ធសឹងតែជាគន្លឹះសំខាន់ៗក្នុងការធ្វើជាមន្រ្តីគំរូ។ ក្នុងកម្មវិធីផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងរ៉ែ និងថាមពលនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោក កែវ រតនៈ បានធ្វើការណែនាំអំពីទស្សនវិស័យនៃការដឹកនាំ និងការគ្រប់គ្រងរបស់ក្រសួងរ៉ែ និងថាមពល សម្រាប់នីតិកាលទី៧...