ព័ត៌មានជាតិ
មន្រ្តីនគរបាលយុត្តិធម៌ មិនមានសិទ្ធិឃាត់ខ្លួនជនសង្ស័យឡើយ លើកលែងបទល្មើសជាក់ស្តែង
ភំ្នពេញ ៖ ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា មន្រ្តីនគរបាលយុត្តិធម៌ មិនមានសិទ្ធិឃាត់ខ្លួនជនសង្ស័យឡើយល្គឹកណាគ្មានបញ្ជាឲ្យឃាត់ខ្លួនពីព្រះរាជអាជ្ញាលេីកលែងបទល្មើសជាក់ស្តែង។ ការលើកឡើងរបស់ ឧត្តមសេនីយ៍ឯក ជីវ ផល្លីបានធ្វេីឡេីង ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងអំពីធ្វើអាជីវកម្មផ្លូវភេទ ដែលបានអនុវត្តកន្លងមក (២០២៣) នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។ នាឱកាសនោះ ឧត្តមសេនីយ៍ឯក...