អត្ថបទ
រោគសញ្ញា និងវិធីបង្ការ ជំងឺមហារីកថ្លើម
សុខភាព៖ ថ្លើម ពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះរាងកាយរបស់យើង។ វាគឺជាសរីរាង្គមួយដែលមានមុខងារសំខាន់ក្នុងការកំចាត់សារធាតុពុលចេញពីប្រព័ន្ធឈាម និងផលិតទឹកប្រមាត់ដែលមានមុខងារជួយរំលាយខ្លាញ់ បង្កើតវីតាមីន និងសារធាតុចិញ្ចឹមផ្សេងៗទៀត។ ជាអកុសល ប្រភេទជំងឺមហារីកមួយចំនួនអាចបំលែងខ្លួន ធ្វើដំណើរ និងរាលដាលនៅក្នុងថ្លើម។ នៅពេលដែលកោសិកាមហារីកវិវដ្តខ្លួន វានឹងបំផ្លាញកោសិកាថ្លើម រួចធ្វើអោយមុខងាររបស់ថ្លើមចុះខ្សោយ។ យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក នៅក្នុងឆ្នាំ 2018 បានបង្ហាញថា ប្រទេសកម្ពុជាមានអ្នកស្លាប់ដោយសារជំងឺមហារីកថ្លើម សរុបចំនួន 2,520 នាក់។...