នយោបាយ
ភូមា មានមហិច្ឆតាធំ ក្នុងផែនការចង់កសាង អាវុធបរមាណូ!
តាមការវិភាគរបស់ពួកអ្នកយោធានិយម គឺដំណើរទស្សនកិច្ចរបស់លោកស្រី Hillary Clinton រដ្ឋមន្រ្តីការបរទេសអាមេរិក ទៅកាន់ប្រទេសភូមា ជាលើកដំបូងនោះ ក្រៅអំពីការវាយតម្លៃមកលើ ស្ថានភាពរួមរបស់ភូមា ក៏មានគោលដៅសំខាន់មួយទៀត គឺការរារាំង ទប់ស្កាត់ជាមុននូវមហិច្ឆតារបស់ភូមា ក្នុងផែនការចង់ជំរុញនិងកសាងនូវអាវុធបរមាណូ! ដោយយោងតាមព័ត៌មានសម្ងាត់ សហរដ្ឋអាមេរិកក្ដាប់បានដំណឹងអំពីសកម្មភាពមួយចំនួនដែលធ្វើឲ្យអាមេរិកមានការបារម្ភយ៉ាងជ្រាលជ្រៅនោះ!។ ព្រោះមូលបទចម្បងក្នុងការសម្រេចប្ដូររដ្ឋធានីពី Yangon ទៅកាន់ដែនដីថ្មី Naypyidaw ដែលក្នុងការស្ថាបនាក្រុងថ្មីមួយនេះ គឺមានផែនការទាក់ទងទៅដល់គម្រោងកសាងអាវុធបរមាណូរបស់ភូមានេះឯង!។...