ព័ត៌មានជាតិ
លោក ទូច សុឃៈ ៖ ការចាប់ខ្លួនយុវជន មាតាធម្មជាតិ៥រូបអនុវត្តទៅតាមផ្លូវច្បាប់
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានលើកឡើងថា សមត្ថកិច្ចចាប់ខ្លួន ក្រុមយុវជនមាតាធម្មជាតិ៥រូប គឺអនុវត្តទោសទៅតាមផ្លូវច្បាប់ ទៅតាមដីកាសម្រេច របស់អង្គជំនុំជម្រះសាលាដំបូង រាជធានីភ្នំពេញ។ លោក ទូច សុឃៈ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២ កក្កដា ថា ការចាប់ខ្លួនពួកគេមិនមែនចេះតែចាប់នោះទេ ហើយក៏មិនមែនរំលោភសិទ្ធិមនុស្សដែរ...