ព័ត៌មានជាតិ
អធិការស្រុកព្រះនេតព្រះ រងការចោទប្រកាន់ពីនារីម្នាក់ ពាក់ព័ន្ធករណីរំលោភបំពាន លើរាងកាយ (Video)
ភ្នំពេញ៖ លោកវរសេនីយ៍ឯក មាស ឬទ្ធី អធិការស្រុកព្រះនេតព្រះ ខេត្ត បន្ទាយ មានជ័យ ត្រូវបាននារីម្នាក់ ចោទប្រកាន់ថា បានចាប់រំលោភលើរាងកាយរបស់នាង ខណៈពេលដែលរូបនាងបានទៅពឹងពាក់ លោកអធិការរូបនេះឱ្យជួយដោះស្រាយ រឿងអ្នកជំពាក់បំណុល។ នារីដែលប្រើគណនីហ្វេសប៊ុកឈ្មោះ «ថាវរី មាសបង» បានសរសេររៀបរាប់យ៉ាងដូច្នេះថា ”កុំព្យាយាមលុបភស្ថុតាង លុបសារឆាតខំនិយាយបំភ្លៃការពិត ខ្មៅអោយទៅជាសរ អាក្រក់ទៅជាល្អ...