នយោបាយ
កម្ពុជា នឹងបន្តទំនាក់ទំនង ជាមួយមិត្តចាស់ បង្កើនទំនាក់ទំនងជាមួយមិត្តថ្មី
ភ្នំពេញ ៖ កម្ពុជានឹងពង្រឹងការអនុវត្ត នយោបាយការបរទេសឯករាជ្យ ផ្អែកលើច្បាប់អន្តរជាតិ ដោយបន្តការងារការទូតបុរេសកម្ម វាងវៃ និងបត់បែនក្នុងការពង្រឹងទំនាក់ទំនងជាមួយមិត្តចាស់ បង្កើនទំនាក់ទំនងជាមួយមិត្តថ្មី ស្របតាមការវិវឌ្ឍសភាពការណ៍ ភូមិសាស្ត្រនយោបាយតំបន់ និងពិភពលោក។ នេះតាមលោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេសខ្មែរ ។ ក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣...