ព័ត៌មានជាតិ
សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា លើកទឹកចិត្ត ដល់អតិថិជន ឱ្យបង់ប្រាក់ តាមលេខទូរសព្ទ របស់មន្ត្រីឥណទាន
ភ្នំពេញ ៖ សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា លើកទឹកចិត្តដល់អតិថិជន និងសាធារណជន ធ្វើការបង់ប្រាក់ តាមរយៈលេខទូរ សព្ទរបស់មន្ត្រីឥណទាន ឬតាមការិយាល័យគ្រឹះស្ថាន ដែលនៅជិតលោកអ្នកបំផុត។ ថ្មីៗនេះ មានជនខិលខូចមួយចំនួន បានទូរសព្ទទៅកាន់អតិថិជន របស់គ្រឹះស្ថានហិរញ្ញវត្ថុ ដោយតម្រូវឲ្យអតិថិជនធ្វើការ បង់ប្រាក់តាមប្រព័ន្ធផ្ទេរប្រាក់នានា ដើម្បីទទួលបានការបញ្ចុះអត្រាការប្រាក់ ការផ្អាកបង់សងមួយរយៈពេល ការរៀបចំ ឥណទានឡើងវិញ ឬការផ្តល់ជូនផ្សេងៗទៀត។...