ព័ត៌មានជាតិ
គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឯកជន បញ្ចេញថវិកាជាង ២ពាន់លានដុល្លារ សម្រាប់ផ្តល់កម្ចីដល់ពលរដ្ឋ ជំរុញចលនាសេដ្ឋកិច្ចក្នុងស្រុក
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានពិភាក្សាជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឯកជន ក្នុងការបន្ធូរបន្ថយនូវលក្ខខណ្ឌមួយចំនួន ដើម្បីអាចឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឯកជន អាចបញ្ចេញសាច់ប្រាក់ ជាង២៣០០លានដុល្លារបន្ថែមទៀត សម្រាប់ផ្តល់កម្ចីដល់អាជីវករ សហគ្រាស និងប្រជាពលរដ្ឋ ដើម្បីជំរុញដល់ចលនាសេដ្ឋកិច្ចក្នុងស្រុក ។ ក្នុងសារពិសេសថ្លែងទៅកាន់ជនរួមជាតិ អំពីសមិទ្ធផល១ឆ្នាំ...