បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ មន្ត្រីនានាបាននិយាយប្រាប់ថា សហភាពអឺរ៉ុបទើបបានផ្អាកការឧបត្ថម្ភរបស់ខ្លួន ចំពោះគម្រោងអភិវឌ្ឍន៍ នៅក្នុងប្រទេសមីយ៉ានម៉ា ដើម្បីជៀសវាងផ្តល់ជំនួយហិរញ្ញវត្ថុដល់យោធា ដែលបានដណ្ដើមអំណាចកាលពីខែមុន។ មន្ត្រីពាណិជ្ជកម្មមានមូលដ្ឋាន នៅក្នុងទីក្រុងហ្សឺណែវមួយរូប បាននិយាយថា សហគមន៍អឺរ៉ុបដែលមានសមាជិក ២៧ប្រទេស បានជូនដំណឹងដល់គណៈកម្មាធិការ របស់អង្គការពាណិជ្ជកម្មពិភពលោក នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានផ្អាកសហប្រតិបត្តិការអភិវឌ្ឍន៍ទាំងអស់ ដែលនឹងគាំទ្រដល់អាជ្ញាធរយោធា។ គណៈកម្មាធិការអឺរ៉ុប ដែលជាអង្គភាពប្រតិបត្តិការសហភាពអឺរ៉ុប បានធ្វើការបញ្ជាក់ថា ខ្លួនបានផ្អាកការឧបត្ថម្ភថវិកា...
បរទេស៖ រដ្ឋមន្ត្រីករបរទេសរបស់សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បានព្រមព្រៀងគ្នាដាក់ទណ្ឌកម្មលើ ថ្នាក់ដឹកនំារដ្ឋាភិបាលយោធាមីយ៉ានម៉ា ជុំវិញការធ្វើរដ្ឋប្រហារ និងប្រទេសរុស្ស៊ី ពីបទចាប់ឃុំខ្លួនមេដឹកនាំប្រឆាំង គឺលោក Alexey Navalny។ យោងតាមប្រភពព័ត៌មានមួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រៅពីនេះសហភាពអឺរ៉ុប ក៏បានចុះបញ្ជីខ្មៅមន្ត្រីវេណេស៊ុយអេឡាជិត ២០នាក់ ពីបទធ្វើឲ្យប៉ះពាល់ដល់...
បរទេស៖ បន្ទាប់ពីសហរដ្ឋអាមេរិក ប្រទេសកាណាដានិងអង់គ្លេស តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មប្រឆាំង មន្ត្រីយោធារបស់ប្រទេសមីយ៉ានម៉ា ពីបទដណ្ដើមអំណាច រដ្ឋាភិបាលក្នុងប្រទេសនេះ ក្នុងរដ្ឋប្រហារមួយ ដែលធ្វើឡើងកាលពីដើមខែនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ ផ្សេងគ្នាមួយកាលពីថ្ងៃព្រហស្បតិ៍ ប្រទេសកាណាដានិងអង់គ្លេសបាននិយាយថា ពួកគេបានធ្វើការងារជាបន្តបន្ទាប់ ដាក់ទណ្ឌកម្មប្រឆាំងថ្នាក់ដឹកនាំ យោធាមីយ៉ានម៉ា ដើម្បីផ្ញើសារមួយថា មានផលវិបាកសម្រាប់ការបំពានសិទ្ធិមនុស្ស និងពីបទបដិសេធសិទ្ធិលទ្ធិប្រជាធិបតេយ្យ របស់ប្រជាជនមីយ៉ានម៉ា។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក...
បច្ចុប្បន្នភាពលោកស្រី Christine Schraner Burgener ប្រសិតពិសេស របស់អង្គការសហប្រជាជាតិ បានទូរស័ព្ទទៅកាន់លោក Soe Win អគ្គមេបញ្ជាការរងកងកម្លាំងយោធា របស់សហភាពមីយ៉ានម៉ា កាលពីយប់ថ្ងៃចន្ទ ទី១៥ ខែកុម្ភៈនេះ ក្នុងគោលបំណងស្វែងមធ្យោបាយ ក្នុងវិបត្តិនយោបាយ នៅក្នុងប្រទេសសមាជិកអាស៊ានមួយនេះ ។ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះ លោកស្រី Christine Schraner...
បច្ចុប្បន្នភាព: ប្រព័ន្ធផ្សព្វផ្សាយ CNA បានចុះផ្សាយ នៅថ្ងៃសុក្រ ទី១២ ខែកុម្ភៈនេះថា ប្រមុខដឹកនាំយោធា ដ៏មានឥទ្ធិពលរបស់សហភាពមីយ៉ានម៉ា លោក មីន អ៊ុង លាំង (Min Aung Hlain) បានព្រមានដល់បុគ្គលិក បម្រើការងារនៅតាមក្រុមហ៊ុនឯកជន និងតាមស្ថាប័ននានា របស់រដ្ឋាភិបាល អោយចូលបម្រើ ការងាររបស់ខ្លួនវិញ ដោយកុំទៅចូលរួម ធ្វើបាតុកម្ម ។ នេះគឺជាលើកដំបូងហើយ សម្រាប់ប្រមុខដឹកនាំកំពូល កងកម្លាំងយោធារូបនេះ ដែលបានចេញនូវការព្រមាន ជាសាធារណៈ តាមកញ្ចក់ទូរទស្សន៍ ចាប់តាំងពីបានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិល របស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។ ការព្រមាន របស់លោក មីន អ៊ុង លាំង ត្រូវបានធ្វើឡើងខណៈដែលក្រុមបាតុករ កាន់តែច្រើន ប្រមាណជាង១០ម៉ឺននាក់ ដែលបាតុករមួយចំនួន ជាបុគ្គលិកបម្រើការងារ នៅតាមក្រុមហ៊ុនឯកជន និងតាមស្ថាប័ននានា របស់រដ្ឋាភិបាល បានចូលរួមធ្វើបាតុកម្មនៅទូទាំងប្រទេស ចាប់តាំងពីក្រោយថ្ងៃដែល កងកម្លាំងយោធា បានធ្វើរដ្ឋប្រហារ ។ លោក ច ទីន ស្វេ (Kyaw Tint Swe) សមាជិកគណៈកម្មការព័ត៌មាន របស់របស់គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ(NLD) បាននិយាយថា បុគ្គលិកនៅក្រសួងសុខាភិបាល ក្រសួងអប់រំ និងបុគ្គលិកនៅស្ថាប័នមួយចំនួនទៀត បានចេញទៅធ្វើបាតុកម្ម ជាមួយប្រជាពលរដ្ឋ មកពីគ្រប់មជ្ឈដ្ឋាន នៅទូទាំងប្រទេស ។ លោក ច ទីន ស្វេ បានបន្ថែមថា ការចេញធ្វើបាតុកម្ម របស់បុគ្គលិករដ្ឋ និងឯកជន បានធ្វើអោយចរន្តការងារ មួយចំនួននៅក្នុងស្ថាប័នរដ្ឋ និងឯកជន មានភាពរអាក់រអួល យ៉ាងខ្លាំង ជាពិសេស គឺអ្នកជំងឺនៅតាមមន្ទីរពេទ្យនានា នៅក្នុងប្រទេសនេះ កំពុងប្រឈមដោយគ្មាន ក្រុមគ្រូពេទ្យគ្រប់គ្រាន់ សម្រាប់ព្យាបាលអ្នកជំងឺ ខណៈដែលសាលារៀនខ្លះ ត្រូវបានបិទទ្វារ ដោយសារគ្រូបង្រៀន បានចេញទៅធ្វើបាតុកម្ម ។ អ្នកជំនាញខាង កិច្ចការនយោបាយ នៅតំបន់អាស៊ី-អាគ្នេយ៍ បាននិយាយថា ក្រោយពីកងកម្លាំងយោធា បានធ្វើរដ្ឋប្រហារ ប្រទេសនេះ កំពុងប្រឈមមុខនឹង វិបត្តិធំៗ៤យ៉ាង គឺវិបត្តិនយោបាយ វិបត្តិសន្តិសុខ វិបត្តិសេដ្ឋកិច្ច និងវិបត្តិសុខភាព ដែលកើតចេញ ពីការឆ្លងរាលដាលវីរុសCovid-19នៅទូទាំងប្រទេស ។ អ្នកជំនាញដដែលបានបន្តថា វិបត្តិនយោបាយ នៅក្នុងប្រទេសនេះ អាចនឹងអូសបន្លាយ រយៈពេលយូរ ប្រសិនបើមេដឹកនាំខាងយោធា និងស៊ីល មិនបានជួបពិភាក្សាគ្នាក្នុងការស្វែងរកដំណោះស្រាយ ដោយសារតែ កងកម្លាំងយោធាបានប្រកាស ដាក់ប្រទេសនេះ ក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ទើបបើកអោយមានការ បោះឆ្នោតឡើងវិញ ។ វិបត្តិសន្តិសុខក៏ដូចគ្នាដែរ ប្រសិនបើក្រុមប្រជា បាតុករនៅតែបន្តចេញទៅ ធ្វើបាតុកម្មប្រឆាំង នឹងរដ្ឋប្រហាររបស់កងកម្លាំងយោធាហើយកងកម្លាំងយោធា នៅតែបន្តបង្ក្រាបលើក្រុមបាតុករ ដូចនៅពេលបច្ចុប្បន្ននេះ វិបត្តិសន្តិសុខនឹងអាចកើតឡើង ដោយចៀសមិនរួច ដោយសារតែកំហឹងទាំងខាងជនស៊ីវិល និងយោធា ។ វិបត្តិសេដ្ឋកិច្ច ក៏ចាប់ផ្តើមកើតមានដែរ នៅពេលខាងមុខ ដោយសារប្រធានាធិបតី របស់សហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈនេះថា រដ្ឋបាលរបស់លោក បានសម្រេចដាក់ទណ្ឌកម្ម សេដ្ឋកិច្ចទៅលើ របបយោធាមីយ៉ានម៉ា និងបន្តដាក់ទណ្ឌកម្មបន្ថែមទៀតនៅពេលខាងមុខ ។ ចំណែកវិបត្តិសុខភាព ដែលកើតចេញពីការ ឆ្លងរាលដាលវីរុសCovid-19 ក៏នឹងក្លាយជាវិបត្តិដ៏ធ្ងន់ធ្ងរ សម្រាប់ប្រទេសនេះដែរនៅពេលខាងមុខ ខណៈដែលនៅពេល បច្ចុប្បន្ននេះ សហភាពមីយ៉ានម៉ា មានការឆ្លងរាលដាលវីរុសCovid-19 សរុបប្រមាណជាង១៤ម៉ឺនករណី និងអ្នកស្លាប់សរុបដោយសារវីរុសនេះ ប្រមាណជាង៣ពាន់នាក់ ។...